------------------------------------------------------------------------------------------------
សហរដ្ឋអាមេរិក -
អត្ថបទចុះផ្សាយនៅថ្ងៃ សៅរ៍ 07 កញ្ញា 2013 -
ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ សៅរ៍ 07 កញ្ញា 2013
អាមេរិកបញ្ជូនយានអវកាសគ្មានមនុស្សមួយគ្រឿង ទៅកាន់ឋានព្រះចន្ទ

យានអវកាសLADEE មុននឹងត្រូវបង្ហោះចេញពីកោះមួយ នៅក្បែរឆ្នេរសមុទ្ររដ្ឋ Virginia ដើម្បីឡើងទៅឋានព្រះចន្ទ។
REUTERS/NASA/Handout via Reuters
យានអវកាសដែលអង្គការណាសា
បានបញ្ជូនទៅឋានព្រះចន្ទកាលពីយប់ថ្ងៃសុក្រ
មានទំហំស្មើនឹងរថយន្តតូចមួយ គឺមានទំងន់៣៨៣គីឡូក្រាម
មានទិសដៅសិក្សាពីបរិយាកាសឋានព្រះចន្ទ។ គឺជាយានអវកាសគ្មានមនុស្សនៅ
មានឈ្មោះថា « បរិយាកាសឋានព្រះចន្ទ និងអ្នករុករកធូលីនៃបរិដ្ឋាន »
ហៅកាត់ថា LADEE។
យានអវកាស LADEE ត្រូវចំណាយពេល១ខែ ដើម្បីធ្វើដំណើរទៅដល់គន្លងឋានព្រះចន្ទ។ LADEEនឹងប្រមូលយកទិន្នន័យនៃប្រព័ន្ធនិងធាតុផ្សំគីមីដែលមានក្នុង បរិយាកាសនៅឋានព្រះចន្ទ។ កំហាប់បរិយាកាសនៅទីនោះ គឺស្រាលខ្លាំងណាស់ គិតទៅគឺមានត្រឹមតែកម្រិតមួយភាគមួយសែន (១/១០០០ ០០០) នៃកំហាប់ផែនដីប៉ុណ្ណោះ។ អាមេរិកចង់ដឹងថា តើកំទេចធូលីអាចនឹងទើរជាប់នៅទីនោះ រឺក៏ទើរជាប់ក្បែរដីទីនោះដែរ រឺយ៉ាងណា។ ជាពិសេសទៅទៀតនោះ កំទេចធូលីប្រហែលជាអាចជួយពន្យល់អ្នកវិទ្យាសាស្ត្រ ពីភាពអាថ៌កំបាំងនៃពន្លឺព្រឹមៗ ដែលអ្នកអវកាសកម្មវិធីអាប៉ូឡូ ធ្លាប់បានសង្កេតឃើញ ក្នុងចន្លោះឆ្នាំ១៩៦៩ និងឆ្នាំ១៩៧២ នៅជើងមេឃ គឺមុនពេលថ្ងៃរះ។
កាលពីឆ្នាំ២១០២ អង្គការណាសាក៏ធ្លាប់បានបញ្ជូនយានអវកាសភ្លោះពីរគ្រឿង ឈ្មោះថា GRAIL ទៅឋានព្រះចន្ទផងដែរ ដើម្បីស្វែងរកភាពអាថ៌កំបាំងនៅក្នុងឋានព្រះចន្ទ និងវាស់វែងដែនកំលាំងស្រូបទាញទីនោះ។
អាមេរិកចង់សិក្សាពីបរិយាកាសឋានព្រះចន្ទ អោយបានមុនបេសកម្មរុករកផ្សេងៗទៀត ដែលបេសកកម្មទាំងនោះ អាចនឹងប៉ះពាល់បរិដ្ឋានដ៏ផុយស្រួយនៃឋានព្រះចន្ទ។ យោងតាមអង្គការណាសា សូម្បីតែការចុះចតឧបករណ៍តូចមួយ ក៏អាចប៉ះពាល់ដល់ឋានព្រះចន្ទបានដែរ។ កាលពីសប្តាហ៍មុន ចិនបានប្រកាសថា នឹងបញ្ជូនយានអវកាសខ្លួនទៅឋានព្រះចន្ទ យ៉ាងយូរបំផុតចុងឆ្នាំ២០១៤៕

----------------------------------------------------------------
ជាប់ចោទស្ទាបគូទស្រីស្អាតលក់ខោអាវប៉េអឹមឃាត់ខ្លួន
ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៣ ម៉ោង ២៣:៤៥
កោះសន្តិភាព
ក្រុងប៉ោយប៉ែត ៖
បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយ
ប៉ែត
ឃាត់ខ្លួនដោយចោទប្រកាន់ពីបទបៀតបៀនកេរ្តិ៍
ខ្មាស
លើស្ត្រីអាជីវករលក់ខោអាវម្នាក់នៅក្នុងផ្សារអគ្គថ្មី
ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក
ថ្ងៃទី២១ សីហា ។
តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធ
ហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា
បុរសជាជនសង្ស័យឈ្មោះ វិន គឿន អាយុ២៩ឆ្នាំ
រស់នៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត
ជាអាជីវករលក់ដូរនៅក្នុងផ្សាររុងក្លឿទឹកដីថៃ ។
មុនពេលកើតហេតុ
ជនសង្ស័យរូបនេះបានចូលទៅក្នុងផ្សារខាងលើ
រួចសួររកទិញខោអាវ
ខណៈនោះស្ត្រីជាអាជីវករក៏ឱនរើអីវ៉ាន់តាមការ
កុម្ម៉ង់ទិញរបស់ភ្ញៀវ
ស្រាប់តែបុរសរូបនោះបានយកដៃទៅលូកស្ទាបអង្អែល
គូទរបស់នាងលេង
ធ្វើស្រ្តីអាជីវកររូបនោះស្រែកឆោឡោផ្អើលគេឯង
ហើយក៏បានប្តឹងទៅកងរាជអាវុធហត្ថឱ្យឃាត់ខ្លួនយកមក
សួរនាំតែម្តង ។
សមត្ថកិច្ចបានបន្តទៀតថា
បុរសជាប់ចោទម្នាក់នេះត្រូវកម្លាំងបេ៉អឹមឃាត់ខ្លួន
ទៅតាមពាក្យបណ្តឹងផ្ទាល់មាត់របស់ស្ត្រីរងគ្រោះ
ឈ្មោះ ឆ ប ល មានអាយុ២៤ឆ្នាំ ជាអាជីករលក់ដូរ ។
ក្រោយពេលឃាត់ខ្លួនបុរសរូបនេះ
បានឆ្លើយបដិសេធថា
ខ្លួនមិនបានប្រព្រឹត្តរឿងបែបនេះឡើយ ។
ប៉ុន្តែទោះជាយ៉ាងណា ខាងស្រ្តីរងគ្រោះនៅតែអះអាងថា
នាងមានសាក្សីគ្រប់គ្រាន់ក្នុងរឿងនេះទៀតផង
ហើយសមត្ថកិច្ចបេ៉អឹម
កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីរកយុត្តិធម៌
ឱ្យអ្នកទាំងពីរទៅតាមផ្លូវ ច្បាប់ ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រកោះសន្តិភាព
------------------------------------------------------------------ស្ត្រីរពឹសដៃឆក់ខ្សែ.កក្មេងស្រីត្រូវសន្តិសុខផ្សារលើធំថ្មីឃាត់ខ្លួន
ខេត្តសៀមរាប ៖
ស្ត្រីម្នាក់ត្រូវសន្តិសុខផ្សារលើធំថ្មីចាប់ខ្លួន
ប្រគល់ឱ្យប៉ូលិសបន្ទាប់ពីឆក់ខ្សែ.កក្មេងស្រីអាយុ
ទើបតែ២ឆ្នាំម្នាក់ដែលម្តាយយកមកជាមួយ
កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៣ សីហា
នៅជិតបន្ទប់ទឹកក្នុងផ្សារលើធំថ្មី
ស្ថិតនៅក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
តាមប្រភពពីស្ត្រីចំណាស់ម្នាក់ឈ្មោះ
តាប់ ពីង អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងរ៉ុន សង្កាត់អំពិល
ក្រុងសៀមរាប បានឱ្យដឹងថា
មុនដំបូងគាត់បានឃើញស្ត្រីម្នាក់នេះឆក់យកខ្សែ.កពីចៅស្រី
នោះ ហើយគាត់ក៏ចាប់ដៃជាប់
រួចហៅសន្តិសុខដែលនៅជិតនោះឱ្យមកនាំយកស្ត្រីនេះទៅ
ប្រគល់ឱ្យសមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ដែលប្រចាំការនៅមុខ
ផ្សារលើធំថ្មី ។
មន្ត្រីនគរបាលបានឱ្យដឹងថា
ស្ត្រីជាប់ចោទឈ្មោះ សៀង សុភាព អាយុ៤៨ មុខរបរមិនពិតប្រាកដ
ស្នាក់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
រីឯក្មេងស្រីតូចរងគ្រោះឈ្មោះ លី ធារី មានអាយុ២ឆ្នាំ
បានមកផ្សារជាមួយម្តាយ ឈ្មោះ ហន ប៉ន អាយុ២៨ឆ្នាំ
រស់នៅភូមិត្រពាំងរ៉ុន សង្កាត់អំពិល ក្រុងសៀមរាប
។សមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ប្រចាំការនៅផ្សារលើធំ
ថ្មីបានប្រាប់ថា ស្ត្រីដែលជាជនសង្ស័យឈ្មោះ សៀង សុភាព នេះ
មានគ្នា២ទៅ៣នាក់ ហើយជាមុខសញ្ញាចាស់។
ចំណែកឯខ្សែ.កដែលឆក់បានសម្រេចនេះ
គឺស្ត្រីជនសង្ស័យក៏បានប្រគល់ទៅឱ្យគ្នាគេ
រួចគេចខ្លួនបាត់ ។
ពេលនេះសមត្ថកិច្ចបានបញ្ជូនស្ត្រីរូបនេះទៅកាន់អធិការ
ដ្ឋានក្រុងជាបន្ត ដើម្បីចាត់ការតាម
នីតិវិធីបន្តនិងស្វែងរកចាប់ខ្លួនបក្ខពួក ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រកោះសន្តិភាព
--------------------------------------------------------
បុរសមានសតិមិនប្រក្រតីចាប់រំលោភស្ត្រីមិនគ្រប់ទឹកកណ្តាលវាលស្រែមុខអ្នកស្ទូង
ថ្ងៃសៅរ៏ ទី២៤ ខែសីហា ឆ្នាំ២០១៣ ម៉ោង ០៨:២៤

មន្ត្រីនគរបាលស្រុកបាទី ឱ្យដឹងថា
ជនល្មោភកាមដែលចាប់នារីវិកលចរិតរំលោភទាំងថ្ងៃនេះឈ្មោះ សែម
ដារ៉ា អាយុ៥៤ឆ្នាំ រស់នៅភូមិឈើទាលជ្រំ ឃុំក្រាំងលាវ
ជាជនមានសតិមិនសូវល្អ
រីឯនារីវិកលចរិតរងគ្រោះមានអាយុ២២ឆ្នាំ ។ មុនពេលកើតហេតុ
នារីរងគ្រោះបានដើរនៅលើផ្លូវលំខាងត្បូងភូមិចម្ងាយប្រមាណ៥០០
ម៉ែត្រ ស្របពេលប្រជាពលរដ្ឋកំពុងដកស្ទូងនៅក្នុងស្រែ ។ ខណៈនោះ
ស្រាប់តែជនល្មើសដើរមកដល់ក៏ចាប់នាងរំលោភនៅលើចិញ្ចើមថ្នល់តែ
ម្តង រហូតបានសម្រេចបំណងរបស់ខ្លួន ទើបឈប់
ប៉ុន្តែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះស្រែកឆោឡោឡើង
រួចប្តឹងនគរបាលឱ្យចាប់ខ្លួន ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត
ឱ្យដឹងថា បើទោះបីជាជនសង្ស័យមិនព្រមសារភាពក៏ដោយ
ក៏យើងនៅមានសាក្សីគ្រប់គ្រាន់ ដែលបានឃើញផ្ទាល់នឹងភ្នែក
សម្រាប់ដាក់បន្ទុកទៅលើជនសង្ស័យ ហើយនៅរសៀលថ្ងៃទី២១ សីហា
ដដែលនោះ ក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត
ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រកោះសន្តិភាព
----------------------------------------------------------------------------------------- ជប៉ុនសាកល្បងរថភ្លើងមានល្បឿន500គីឡូម៉ែត្រក្នុងមួយម៉ោង
ថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០១៣ ម៉ោង ០៨:១១
ក្រុមហ៊ុនអយស្ម័យយានរបស់ជប៉ុនចាប់ផ្ដើម
សាកល្បងរថភ្លើងប្រើថាមពលម៉ាញ៉េទិក ដោយរំពឹងថា
នឹងផ្ដល់សេវាកម្មជំនួសរថភ្លើងល្បឿនលឿនបច្ចុប្បន្ននៅឆ្នាំ២០២៧
។ ក្រុមហ៊ុនសង់ត្រាលដេប៉េនរ៉េលវ៉េ
នឹងចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងម៉ាញេទិកពីក្រុងតូក្យូឆ្ពោះទៅ
ក្រុងណាហ្គោយ៉ាក្នុងខែមេសា ២០១៤
ដែលអាចនឹងចំណាយថវិកាដល់ទៅ៥,១លានលានយេន
និងបានសាកល្បងរថភ្លើងប្រើថាមពលម៉ាញ៉េទិក កាលពីថ្ងៃទី២៩ សីហា
។
រថភ្លើងម៉ាញ៉េទិកខាងលើ
អាចបើកបរក្នុងល្បឿនលឿនទៅដល់៥០០គីឡូម៉ែត្រក្នុងមួយម៉ោង
អាចកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរពីក្រុងហាហ្គោយ៉ា
ទៅក្រុងពីតូក្យូដែលមានចម្ងាយប្រហែល២៨៦គីឡូម៉ែត្រនោះឱ្យត្រឹមតែ
៤០នាទីប៉ុណ្ណោះ ចំណែកបច្ចុប្បន្នត្រូវចំណាយពេលលឿនបំផុត៩៥នាទី
ដោយរថភ្លើងល្បឿនលឿន ។
រថភ្លើងម៉ាញ៉េទិកខាងលើប្រើថាមពលមេដែកនឹងធ្វើឱ្យក្បួនរថភ្លើង
លឿនជិត២ដងនៃរថភ្លើងល្បឿនលឿនក្នុងពេលបច្ចុប្បន្ន ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រកោះសន្តិភាព
No comments:
Post a Comment